That way we can cultivate mushrooms peacock - វិធីដែលយើងអាចបណ្តុះផ្សិតក្ងោកបាន‬

That way we can cultivate mushrooms peacock


មានពីរវិធី៖

* វិធីទី១

– យកផ្សិតក្ងោកព្រៃដែលយើងដកមកចំនួន២០ដើមច្របាច់ ឬកិនឲ្យម៉ដ្ឋលាយជាមួយទឹកស្អាតប្រមាណ២លីត្រ រក្សាទុករយៈពេលប្រមាណកន្លះម៉ោង រួចត្រងយកទឹករបស់វា
– រួចយកទឹកនេះស្រោចលើកូនឈើដែលយើងបណ្តុះបំរុងនឹងដាំឲ្យសើមដីក្នុងថង់របស់វាសព្វ នៅពេលយើងយកទៅវាដាំ គឺដូចជាយើងបានដាំផ្សិតក្ងោកទៅជាមួយដែរ។

* វិធីទី២

– យើងធ្វើដូចគ្នានឹងវិធីខាងលើដែរ រួចយកទឹមនេះទៅស្រោចជុំវិញគល់ឈើនៅក្នុងព្រៃ ឬដើមកៅស៊ូក្នុងចំការជាដើម
– យើងត្រូវ កាយដីដីជុំវិញគល់ឈើជម្រៅរាក់ៗប្រមាណកន្លះតឹក រួចស្រោចទឹកមេផ្សិតជុំវិញ រួចរោយអាចម៍គោស្ងួតបន្តិចៗ ហើយកប់ដីថើៗស្តើងពីលើ រួចយកស្លឹកឈើគ្របពីលើ
– បើពេលមានភ្លៀងញឹកញាប់យើងមិនបាច់បន្ថែមទឹកឲ្យវាទេ តែបើមិនមានភ្លៀងយើងត្រូវស្រោចទឹកពីលើជាប្រចាំដើម្បីឲ្យមានសំណើម
– រយៈពេល១-២អាទិត្យវានឹងចាប់ផ្តើមមានដុះហើយ។
អត្ថបទដោយ៖ អ៊ាង សុផល្លែត
ads here
Previous
« Prev Post