Pak Lov Tro Cheak Chruk Andat Chruk - ផាក់លូវ ត្រចៀក​ជ្រូក អណ្ដាត​ជ្រូក ពោះវៀន ( មាន​ច្រើន​មុខ​តាម​ការ​ចូលចិត្ត )

ផាក់លូវ ត្រចៀក​ជ្រូក អណ្ដាត​ជ្រូក ពោះវៀន ( មាន​ច្រើន​មុខ​តាម​ការ​ចូលចិត្ត )

ផាក់លូវ ​មាន​រស​ជាតិ​ឈ្ងុយ​ឆ្ងាញ់​​ ដែល​មាន​អ្នក​ខ្លះ​ចាញ់​ក្លិន​ផាក់លូវ
​​ មិន​ចេះ​ហូប​ទេ យើង​អាច​ប្រើ​សាច់​ជា​ប្រើ​ប្រភេទ​តាម​ការ​ចូល​ចិត្ត ដោយ​លៃ​តាម​សាច់​ឆាប់​ផុយ ឬ សាច់​ស្វិត ដើម្បី​កុំ​ឲ្យ​ពេល​ធ្វើ​ឆ្អិន​ សាច់​ផុយ​ពេក​ហូប​មក​ឆ្ងាញ់។ គេ​អាច​ទទួលទាន​ជាមួយ​ជ្រួក​ផ្សេងៗ​បាន

៙ គ្រឿងផ្សំ ៖
- ត្រចៀក​ជ្រូក អណ្ដាត​ជ្រូក ពោះវៀន ( មាន​ច្រើន​មុខ​តាម​ការ​ចូលចិត្ត )
- គ្រឿង​ផាក់លូវ ( អាច​រក​ទិញ​កន្លែង​លក់​ចាប់ហ៊ួយ )
- គ្រាប់​ផ្កាចន្ទន៍ គល់​ស្លឹកគ្រៃ រំដេង
- ស្ករត្នោត ទឹក​ប្រេងខ្យង អំបិល ម្សៅស៊ុប

៙ វិធី​ធ្វើ ៖
- យក​សាច់​ជ្រូក​គ្រប់មុខ​ទាំងអស់ យក​មក​លាង​អោយ​ស្អាត ( ច្របាច់​ទឹកអំបិល កោស​ចេញ​នៅ​ជាតិ​រំអិល​ដែល​មាន​នៅ​ក្នុង ពោះវៀន និង​អណ្ដាត​ជ្រូក​អោយ​ស្អាត​ល្អ ... ។ល។ ) រួច​ទុក​មួយ​អន្លើ
- ដាក់​ខ្លាញ់​បន្តិច​ចូល​ក្នុង​ឆ្នាំង ទុក​អោយ​ក្តៅ រួច​ដាក់ ស្ករត្នោត គ្រាប់​ផ្កាចន្ទន៍ គល់​ស្លឹកគ្រៃ រំដេង​ចូល កូរ​អោយ​សព្វ​រៀង​ឈ្ងុយ​បន្តិច ទើប​ដាក់​គ្រឿង​ផាក់លូវ​ចូល រួច​បន្ត​កូរ​អោយ​ឡើង​ក្រហម ( ប្រើ​ភ្លើង​តិចៗ​ដើម្បី​កុំ​អោយ​ខ្លោច )
- បន្ទាប់​មក​ទើប​ដាក់​សាច់​ទាំងអស់​ចូល ច្របល់​ចុះ​ច្របល់​ឡើង​អោយ​សព្វ ទើប​ដាក់​ទឹក​ប្រេងខ្យង អំបិល ម្សៅស៊ុប ( បើ​ស្ងួត​ដាក់​ទឹក​បន្តិច ) រំងាស់​អោយ​ចូល​ជាតិ​បន្តិច ទើប​ដាក់​ទឹក​ចូល រួច​ទុក​អោយ​ពុះ ភ្លក់មើល​អោយ​ល្មម ( កុំ​អោយ​ប្រៃ​ពេក )
- បន្ត​រំងាស់​អោយ​ផុយ​សាច់ នឹង​រៀង​រីង​ទឹក​អស់ សាច់​ឡើង​ក្រហម ទើប​ស្រង់​សាច់​ចេញ រួច​ជាការស្រេច ។

* របៀប​ធ្វើ​គឺ​ស្រដៀង​នឹង​ខ គ្រាន់តែ​ផាក់លូវ​គេ​រំងាស់​អោយ​រៀង​អស់​ទឹក​បន្តិច ទើប​ស្រង់​យក​តែ​សាច់​ចេញ ។

ប្រភព​ពី : មុខ​ម្ហូប​ប្រចាំ​គ្រួសារ
ads here
Previous
« Prev Post