ម្អូបតៅហ៊ូបំពង ( ជាមុខម្ហូបចិន ) Food Tov Hou Bom Pog (Chinese Food)

តៅហ៊ូបំពង ( ជាមុខម្ហូបចិន )
* គ្រឿងផ្សំ:
- តៅហ៊ូទន់ ១ប្រអប់
- សាច់ជ្រូកចិញ្ច្រាំ ២ខាំ
- ម្សៅបំពង ២ស្លាបព្រា
- ប្រេងឆា ១កូនចាន
- ប្រេងង្ង ២ស្លាបព្រា
- ប្រេងខ្យង ១ស្លាបព្រា
- ទឹកសុីអុីវ ១ស្លាបព្រា
- ស្ករស ៣ស្លាបព្រា
- ម្សៅស៊ុប ១ស្លាបព្រា
- ស្លឹក គល់ខ្ទឹម ( ៤ដើម ហាន់ជាកង់ៗប្រវែង១ថ្នាំងដៃ )
- ខ្ទឹមសរ ៣កំពិស ( ចិញ្ច្រាំ )
** វិធីធ្វើ:
- កាត់តៅហ៊ូជាដុំ រោយម្សៅបំពងពីលើ ( តៅហ៊ូធម្មតាមិនបាច់ប្រើម្សៅ ) រួចដាក់បំពងក្នុងប្រេងរហូតដល់ក្រៀម ដួសដាក់ចានមួយឡែក ( យកក្រដាស់ក្រាលបាតចានដើម្បីអោយបឹតខ្លាញ់។
- យកខ្ទិះមកដាក់ប្រេងសាជាថ្មី១ស្លាបព្រា ដាក់ខ្ទឹសរចូលលីងអោយឈ្ងុយ ចាប់ផ្តើមដាក់ប្រេង េប្រងល្ងរ ទឹកសុីអុីវ ស្ករស ម្សៅស៊ុបចូលកូរចូលគា្នប្រហែល២នាទី ដាក់សាច់ជ្រូកចិញ្រ្ចាំចូល ច្របល់ចូលគ្នាអោយចូលជាតិ ( រសជាតិតាមចំណូលចិត្តក្រុមគ្រួសារនិមួយៗ ) ឆាសាច់អោយស្ងួតបន្តិចទៀបដាក់ស្លឹកខ្ទឹមចូល យកចានថ្មីរករៀបតៅហ៊ូដែលបំពងរួច ហើយដួសសាច់ជ្រូកឆាដាក់ពីលើ។
*** តៅហ៊ូបំពងម្យា៉ងទៀត របៀបចំអិនដូចគ្នាទាំងអស់ខុសតែរបៀបរៀបចំ គីតៅហ៊ូដែលបំពងរួចយកមកវះជាពីរកុំអោយដាច់ពីគ្នា ហើយយកសាច់ជ្រូកចិញ្ន្រាំដែលឆារួចយកមកញាត់ក្នុងតៅហ៊ូវិញ ។

ads here
Previous
« Prev Post