វិជ្ជាធ្វើម្អូប ម្ហូបសាគូ ញាត់សាច់

 សាគូ ញាត់ សាច់ វិធីធ្វេី នឹងគ្រឿង ផ្សំមានៈ

🏼1 សាច់ជ្រូក ឬ សាច់ មាន់ ក៏បានតាមចំណូលចិត្ត ( លាង ទឹកអោយស្អាត យកទៅ ចិញ្ច្រាំ )
🏼2 សាគូ យក ( ទៅត្រាំទឹក មួយ យប់ ឬ ក៏ត្រាំទឹកក្តៅ 5 ទៅ 6 ម៉ោង )
🏼3 សណ្ដែកដីលីង ( យកទៅបុកអោយម៉ត់ )
🏼4 ឆៃថូវផ្អែម ( យកទៅត្រាំទឹក បន្តិច ទេីប លាងទឹកអោយស្អាត រួចយកទៅចិញ្ច្រាំ )
5 ខ្ទឹមស . ខ្ទឹមក្រហម. គល់ជីវ៉ាន់ស៊ុយ ( កយទៅចិញ្ច្រាំ )
🏼6 ស្គរស ឬ ស្គរត្នោត. បីចេង. ទឹកសីុអីុវ. ប្រេងល្ង. ប្រេងខ្យង.ម្រេចម៉ត់

ដំបូង យកខ្ទះ ដាំប្រេងឆា អោយក្ដៅ ចាក់ ខ្ទឹមស ខ្ទឹមក្រហម គល់ជីវ៉ាន់ស៊ុយ ចូលលីងអោយឈ្ងុយ ដាក់សាច់ជ្រូកចិញ្ច្រាំ កូរអោយឆ្អិន បន្តិច ចាក់ឆៃថូូវ ដាក់ស្គរស ឬ ស្គរត្នោត ទឹកសីុអីុវ ប្រេងខ្យង ប្រេងល្ង ម្រេចម៉ត់ បីចេង រួចកូរអោយសព្វ ចាក់សណ្ដែកដីបុក ចូល ភ្លក់រសជាតិប្រៃផ្អែមល្មម ឆារហូតទាល់តែដាច់ទឹក ( អោយស្ងួតទឹក) ទេីបបិតភ្លេីង រួយយកគ្រឿងសាច់ដែលឆាទុកសំរាប់ធ្វេីស្នូលសូនតូចៗ ទុកមួយអន្លេីរស្រង់សាគូ ដែលត្រាំ ទឹកនោះ យកទៅ ចំរោះអោយស្ងួតទឹក រួចយកកាធុនមួយចាក់សាគូចូលដាក់ប្រេងឆា បន្តិច ច្របាច់ ម្សៅសាគូអោយស្អិតបន្តិច រួចយកមួយដុំៗល្មម លុញអោយសំប៉ែតៗ ទេីមយកស្នូលដែលសូនរួច មកដាក់ ហេីយសូនម្សៅសាគូអោយមូលៗ វិញ រួចយកទៅស្ងោ ឬ ចំហុយ ក៏បាន ជាការស្រេច 🏼 ពេលឆ្អិន យេីង អាចញុំ ជាមួយ បន្លែរ សាឡាត់ .ជីវ៉ាន់ស៊ុយ. បន្ថែមជាមួយខ្ទឹមបំពង នឹងសណ្ដែកដីលីង រិតតែមានឱជារសឆ្ងាញ់😋

ads here
Previous
« Prev Post
Oldest