វិធីធ្វើជីកំប៉ុស្តិ៍ជំនួយឲ្យដំណាំផ្លែផ្អែមឆ្ងាញ់

☞ វិធីធ្វើជីកំប៉ុស្តិ៍ជំនួយឲ្យដំណាំផ្លែផ្អែមឆ្ងាញ់
វីធីធម្មជាតិ ចំណាយអស់តិចទទួលបានផលល្អ
* វត្ថុធាតុផ្សំ៖
ការផ្សំជីកំប៉ុស្តិ៍ជំនួយឲ្យផ្លែផ្អែមមានរូបមន្តដូចខាងក្រោម៖
₋ ក្បាលត្រី ៣(កាកសំណល់ត្រី) គីឡូក្រាម
₋ ស្ករងូរ ១ គីឡូក្រាម
₋ ទឹកធម្មតា ១០ លីត្រ
₋ ជី EM ០,៥លីត្រ។
* វិធីធ្វើជី៖
₋ ដាក់វត្ថុធាតុទាំងបីចូលគ្នា ក្នុងធុង ឬ កូនពាង
₋ ដាក់ពាង ឬធុងនោះក្នុងម្លប់
₋ កូរល្បាយជីរៀងរាល់៣ថ្ងៃម្តង
₋ ទុកពាងជីនៅទីតាំងនោះយ៉ាងតិច ៧ខែទើបអាចប្រើបាន។
* វិធីប្រើ៖
យកល្បាយជីខាងលើ១លីត្រលាយជាមួយទឹក១០០លីត្រ រួចស្រោចនៅតាមគល់បន្លែ ឬដំណាំហូបផ្លែដើម្បីជំនួយឲ្យវាមានរសជាតិផ្អែមឆ្ងាញ់។

សូមជួយចែករំលែកបន្តជាប្រយោជន៍ផង!
- អត្ថបទដោយ៖ អ៊ាង សុផល្លែត
វិធីធ្វើជីកំប៉ុស្តិ៍ជំនួយឲ្យដំណាំផ្លែផ្អែមឆ្ងាញ់

ads here
Previous
« Prev Post