វិធីព្យាបាលការគេងមិនលក់បែបធម្មជាតិ

ដំណឹងល្អ សម្រាប់បងប្អូនដែលមានជំងឺគេងមិនលក់ ជួយ share ចែកគ្នាដឹងផង!
ប្រើវិធីនេះអ្នកនឹងបានគេងលក់ស្កប់ស្កល់ ដោយមិនអស់ប្រាក់ឡើយ
ការប្រើថ្នាំងងុយដេកអាចធ្វើឲ្យបាត់បង់ការចងចាំ ភ្លេចភ្លាំង ឈឺក្រពះ វិលមុខ ថយចុះចង្វាក់ដកដង្ហើមជាដើម

*ការប្រើប្រាស់ថ្នាំងងុយដេកគឺវាបានប៉ះពាល់ទៅដល់សុខភាពរបស់អ្នកដែលមានដូចជា៖
- ធ្វើអោយវិលមុខ
- ធ្វើអោយមានបាត់បង់ការចងចាំ ហើយនិងភ្លេចភ្លាំង
- ទល់លាមក
- ឈឺក្រពះ
- ថយចុះចង្វាក់ដកដង្ហើម (វាអាចមានគ្រោះថ្នាក់ ប្រសិនបើអ្នកមានជំងឺសួតដូចជំងឺស្ទះសួតរ៉ាំរ៉ៃនិងជំងឺហឺត)។
*វិធីព្យាបាលការគេងមិនលក់បែបធម្មជាតិ៖
*វិធីទី១៖
ធាតុផ្សំដែលអ្នកត្រូវការ៖
- ចេកណាំវ៉ា ឬចេកពងមាន់ បួនប្រាំផ្លែ
- ទឹកក្តៅ (ចំណុះទឹកក្តៅត្រឹមលិចលើផ្លែចេកបន្តិច)
- សូមប្រាកដថាអ្នកបានប្រើផ្លែចេកដែលគ្មានសារធាតុគីមី។
* វិធីធ្វើ៖
- បកសំបកចេញហើយកាត់វាជាកង់ៗ
- ចាក់ទឹកក្តៅចូល ហើយទុកអោយវាពុះក្នុងរយៈពេល១០នាទី។
* របៀបប្រើប្រាស់៖
ចូរអ្នកផឹកវាមួយម៉ោងមុនពេលចូលដេកនោះអ្នកនឹងអាចគេងលក់ស្រួលជាងមុនជាមិនខានឡើយ។
*វិធីទី២៖
- យកស្លឹកគ្រៃទាំងមូល ទាងស្លឹក ដើម ឬស ចំនួន៤ដើម លាងឲ្យស្អាត ដាក់ស្ងោរទឹក១លីត្ររយៈពេល១០នាទី រួចយកទឹកវាពិសា១ឬ២កែវមុនគេង ១ម៉ោង អ្នកនឹងឆាប់បានគេងលក់ជាមិនខាន។
** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
*វិធីទី៣៖
វិធីងាយៗមួយទៀត ដាក់គ្រាប់ជីមួយស្លាបព្រាកាហ្វេ ក្នុងទឹកមួយកែវ (ទឹកក្តៅឧណ្ហៗក៏ល្អ) ទុកឲ្យរីក ញ៉ាំមុនគេង១ កែវ នឹងក្រោកពីគេង១កែវ (ត្រូវញ៉ាំរាល់ថ្ងៃ) នឹងជួយឲ្យអ្នកឆាប់គេងលក់ជាមិនខាន។
☞☞ សូមរក្សារទម្រង់អត្ថបទដើមទាំងស្រុងនូវរាល់ប្រភពដែលយកអត្ថបទខ្ញុំយកទៅផ្សាយបន្ត។
- សម្រួលដោយ៖ អ៊ាង សុផល្លែត


វិធីព្យាបាលការគេងមិនលក់បែបធម្មជាតិ

ads here
Previous
« Prev Post