របៀបចិញ្ចឹមមាន់ឈ្នះជំងឺ ឆាប់ធំធាត់ មានទម្ងន់ធ្ងន់ និងមានសុខភាពល្អ

តើបងប្អូនចង់ឲ្យមាន់ឈ្នះជំងឺ ឆាប់ធំធាត់ មានទម្ងន់ធ្ងន់ និងមានសុខភាពល្អរដែរទេ?
☞ វិធីធ្វើភេសជ្ជៈផ្តល់ឱ្យមាន់ធន់នឹងជំងឺ ធ្ងន់ និងធំលូតលាស់លឿន
☞☞ ជួយ share ចែករំលែកបន្តដល់កសិករខ្មែរយើងផង!
- អត្ថបទដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH
*របៀបធ្វើ៖
- លាងប្រទាលកន្ទុយក្រពើ២ធាងឲ្យស្អាត ចិតយកសំបកវាចេញ ហើយលាងជម្រះជ័រវាចេញ
- យកសាច់វាចិញ្ច្រាំឲ្យល្អិតៗរួចលាយជាមួយទឹកប្រមាណ៣ឬ៤លីត្រ
- យកល្បាយទឹកនេះដាក់ឲ្យមានផឹក ហើយមួយចំនួនទៀតអាចយកទៅលាយជាមួយចំណីឲ្យវាស៊ី ទឹកនេះអាចប្រើបានតែរយៈពេល២៤ម៉ោងទេ មិនត្រូវទុកយូរជាងនេះទេ។
☞ លទ្ធផល ជួយឱ្យមាន់ធន់នឹងជម្ងឺ បញ្ចុះកំដៅ បំបាត់ស្រ្តេស ស៊ីចំណីបានច្រើន ធំលូតលាស់លឿនជាងមាន់ដែលមិនបានផឹកល្បាយទឹកប្រទាលកន្ទុយក្រពើ។
☞ តើបងចង់អោយកូនមានរបស់បងៗធំធាត់ និងមានសុខភាព
ល្អរ នេះជាចណីមាន់ដែលាយបញ្ចូលគ្នារ ហើយមាន
គុណភាពល្អ មាន់ស៊ីទៅ ធំធាត់បានលឿននិងមានទម្ងន់ធ្ងន់។
វិធីផ្សំ៖ បាយ គ្រាប់ពោតកិនតូចៗ ចំណីមាន់ ផ្ទី ស្តៅ ដោយយកបរិមាណ១គីឡូស្មើរគ្នា និងអំបិលកន្លះខាំ លាយល្បាយឲ្យសព្វ រួចដាក់ឲ្យមាន់ស៊ី ដោយលាយជាមួយទឹកថ្នាំខាងលើ។


ads here
Previous
« Prev Post