👍សាច់ជ្រូកបំពង
គ្រឿងផ្សំ :សាច់ជ្រូបីជាន់ អំបិល ខ្លាញ់ ទឹកសៀងខ្មៅផ្អែម ទឹកម្ទេស។
👉 របៀបធ្វើ :
១- ដាក់ដាំទឹកអោយពុះ
២- ច្រៀកសាច់បីជាន់ជាចម្រៀកវែងប្រហែល មួយតឹក កម្រាស់ពីរធ្នាប់
៣- ដាក់ស្ងោរអោយផុយស្បែក
៤- ស្រង់បានហើយ ប្រឡាក់អំបិល អោយប្រៃល្មម ទុកចោល ប្រហែលកន្លះម៉ោង។
៥- ដាក់ខ្លាញ់ក្នុងខ្ទះឲ្យក្តៅសមល្មមទៅនឹងសាច់ជ្រូកដែលត្រូវបំពង អោយក្តៅខ្លាំង ក្នុងខ្ទះដែលមានគម្រប។
៦- ដាក់សាច់ជ្រូកដែលស្ងោររួចហើយ ទៅក្នុងខ្ទះដែលមានខ្លាញ់ក្តៅនោះ រួចបំពងអោយក្រឡោតស្បែក ឡើងក្រហម។ ដាក់សាច់ភ្លាម គ្របខ្ទះភ្លាម ការពារក្រែងខ្លាញ់ផ្ទុះ ខ្ទាតត្រូវខ្លួន ត្រូវភ្នែក នាំរលាក។
៧- ពេលសាច់ជ្រូកឡើងពងក្រហមហើយ សូមស្រង់ចេញ យកមកហាន់បរិភោគ ជាមួយទឹកសៀងខ្មៅផ្អែម និង ទឹកម្ទេស។
ConversionConversion EmoticonEmoticon