How To Make Num Pum - ធ្វើ​នំពុម្ព

+ គ្រឿងផ្សំ៖

- ម្សៅអង្ករ ៣៥០ក្រាម
- ម្សៅមី ៣ស្លាបព្រាបាយ
- ស៊ុត ២គ្រាប់
- ខ្ទិះដូង ១ចានចង្កឹះ
- ស្ករស កន្លះចានចង្កឹះ
- សាច់ដូងកោស កន្លះចានចង្កឹះ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ប្រេងឆា

+ វិធីធ្វើ៖

១. ​មុ​ន​ដំបូង​យក​ម្សៅ​អង្ករ​មកលាយ​ជា​មួយ​ អំបិល និងម្សៅមី រួច​ច្របល់​ចូល​គ្នាឲ្យ​សព្វ​ទុក​មួយឡែកសិន។
២. យក​ចាន​ធំមួយ​គោះ​ស៊ុត​ដាក់​ចូលវាយ​វា​ឲ្យ​បែក​សិន បន្ទាប់​មក​ដាក់​ស្ករស រួច​កូរ​ចូល​គ្នា​។
៣. យក​ខ្ទិះ​ដូង​ដាក់​ចូល​កូរ​ចូល​គ្នា​ឲ្យ​រលាយ​សព្វ​ ទើប​យក​ម្សៅ​អង្ករដែល​លាយ​ទុក​ចាក់​ចូល​ ជា​មួយ​និង​សាច់​ដូង​។
៤. កូរ​ចូល​គ្នា​ឲ្យ​រលាយ​បាន​សព្វ​ល្អ​ រួច​ហើយ​ទុក​វា​ប្រហែល​ជា​ ១០នាទី​សិន​។​
៥. ១០​នាទីក្រោយ​មក​ យក​ពុម្ព​មក​ដាក់លើភ្លើង​រួច​លាបប្រេង​ឆា​ទាំង​សង​ខាង​ទុក​ឲ្យ​ក្តៅ​សិន​ ទើប​យក​ម្សៅ​ចាក់​ចូល​ក្នុង​ពុម្ព​​ទុក​ឲ្យ​ឆ្អិន​ទាំង​សង​ខាង​ជា​ការ​ស្រេច៕
How To Make Num Pum - ធ្វើ​នំពុម្ព

ប្រភពៈ មង្គលការ
ads here
Previous
« Prev Post